www.k-khycheusrolanhyutithor.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

ad inner footer

Thursday, December 11, 2025

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា៖ ការរៀបចំធនធានមនុស្សបានល្អប្រសើរ នឹងក្លាយជាកម្លាំងចលករដ៏រឹងមាំមួយសម្រាប់ប្រទេសជាតិ ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលចំនួន ២វគ្គរួមគ្នា ស្តីពីប្រសិទ្ធភាពនៃការប្រាស្រ័យទាក់ទងនៅក្នុងវិស័យរដ្ឋបាលសាធារណៈ និងការអនុវត្តនីតិវិធីទំនាក់ទំនងរដ្ឋបាលផ្លូវការក្រសួង និងជំនាញជាអ្នកកាន់កម្មវិធី ដែលរៀបចំដោយអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលជាគន្លឹះប្រសិទ្ធភាពក្នុងការប្រាស្រ័យទាក់ទងក្នុងស្ថាប័នសាធារណៈ ឱ្យបានត្រឹមត្រូវល្អ ច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ក្នុងតួនាទីប្រចាំថ្ងៃរបស់សិក្ខាកាម ទាំងការប្រើប្រាស់ទម្រង់លិខិតទំនាក់ទំនងផ្លូវការ និងឥរិយាបថទំនាក់ទំនងក្នុងការងារ។ ទន្ទឹមនេះជំនាញជាអ្នកកាន់កម្មវិធី ក៏នឹងពង្រឹងសមត្ថភាព លើសិល្បៈជាអ្នកកាន់កម្មវិធីដល់មន្រ្តីបង្គោលនៅតាមអង្គភាពថ្នាក់កណ្តាលរបស់ក្រសួង លើការសម្របសម្រួលនិងរៀបចំរំហូរកម្មវិធីជាតិ និងអន្តរជាតិប្រកបដោយវិជ្ជាជីវៈ និងមានទំនុកចិត្តខ្ពស់។

ថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលនេះ លោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានបញ្ជាក់ថា ការរៀបចំធនធានមនុស្សបានល្អប្រសើរ នឹងក្លាយជាកម្លាំងចលករដ៏រឹងមាំមួយសម្រាប់ប្រទេសជាតិ ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យទៅជាការពិត ដោយសារការអភិវឌ្ឍធនធានមនុស្ស អាចធានាបាននូវសមត្ថភាពប្រកួតប្រជែងប្រកបដោយជោគជ័យរបស់ប្រទេសជាតិ ជាពិសេសនៅក្នុងបរិការណ៍តំបន់ និងសកលលោក។

គួរកត់សម្គាល់ថា នៅក្នុងឆ្នាំ២០២៥នេះ ក៏ដូចជាឆ្នាំកន្លងទៅ ក្រសួងបានរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលសំខាន់ៗជាច្រើន ទាំងជំនាញបច្ចេកទេសនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងជំនាញទូទៅ ដើម្បីកសាងសមត្ថភាពមន្រ្តីរាជការក្រសួងលើការគ្រប់គ្រងដឹកនាំ របៀបរបបការងារ ជំនាញបច្ចេកទេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រសិទ្ធភាពនៃការអនុវត្តតួនាទីនិងភារកិច្ចនៅតាមបណ្តាអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ និងក៏ជាការជំរុញលើកទឹកចិត្តមន្រ្តីរាជការ ឱ្យមានភាពសកម្ម ស្វាហាប់ មុះមុត និងមានការតាំងចិត្តខ្ពស់ក្នុងការបំពេញការងារជូនក្រសួង និងរាជរដ្ឋាភិបាល ឱ្យសម្រេចបាននូវផ្លែផ្កា និងនាំយកសមិទ្ធផលថ្មីៗបន្ថែមទៀតផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages