www.k-khycheusrolanhyutithor.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

ad inner footer

Friday, February 23, 2024

គម្រោងការងារជួសជុល និងកែលម្អកំណាត់ផ្លូវជាតិលេខ៧៣ ប្រវែង ៤ ៤០០មម៉ែត្រ ក្នុងទីរួមស្រុកឆ្លូង ខេត្តក្រចេះ

គម្រោងការងារជួសជុល និងកែលម្អកំណាត់ផ្លូវជាតិលេខ៧៣ ប្រវែង ៤ ៤០០មម៉ែត្រ ក្នុងទីរួមស្រុកឆ្លូង ខេត្តក្រចេះ 

ភ្នំពេញ៖ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីកែលម្អសោភ័ណភាពក្នុងទីរួមស្រុកឆ្លូង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះបានលើកគម្រោងការងារថែទាំខួបកំណាត់ផ្លូវជាតិលេខ៧៣ ដោយក្រាលកៅស៊ូបាចថ្ម២ជាន់ ( Reseal DBST) ប្រវែង ៤ ៤០០ម៉ែត្រ សរុបទំហំ ៤៦ ៨៨០ម៉ែត្រការ៉េ គូសគំនូសចរាចរណ៍ ចំនួន ២ ១៧១ម៉ែត្រការ៉េ និងដំឡើងផ្លាកសញ្ញាចរាចរណ៍ ចំនួន ២១ផ្លាក ដាំចំណាំងអ័ក្សផ្លូវ (Road Stud) ចំនួន ១០០គ្រាប់ (ចន្លោះគ.ម៥៥+៣០០ ដល់គ.ម៦០+២០០ ស្ថិតក្នុងឃុំហាន់ជ័យ និងឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ។ កំណាត់ផ្លូវខាងលើ នឹងធ្វើការពង្រីកគន្លងផ្លូវពីទទឹងផ្លូវ ៧ម៉ែត្រ ទៅ ១២,៤ម៉ែត្រ និង១០ម៉ែត្រ ស្របតាមកំណើនចរាចរណ៍នាពេលបច្ចុប្បន្ន និងសម្រេចបានប្រមាណ២២% នៃទំហំការងារសរុប៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages