www.k-khycheusrolanhyutithor.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

ad inner footer

Thursday, August 17, 2023

ឯកឧត្ដម ហ៊ុន ម៉ានី៖ រាជរដ្ឋាភិបាលថ្មីនឹងបន្តថែរក្សាសុខសន្តិភាព និងលើកតម្កើងកិត្យានុភាពព្រះរាជាណចក្រកម្ពុជាឱ្យឈានខ្ពស់ឡើងតទៅមុខ

 អ្នកតំណាងរាស្រ្តក្នុងមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្ដម ហ៊ុន ម៉ានី បានបង្ហោះសារលើបណ្ដាញសង្គហ្វេសប៊ុកនៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះថាក្នុងរយៈកាល១០ឆ្នាំនៃតួនាទីជាតំណាងរាស្រ្តក្នុងមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្តមបានទទួលនូវក្តីស្រលាញ់ ជំនឿជាក់ ជាពិសេស ឱកាសនៃការចូលរួមចំណែកក្នុងការកសាង អភវិឌ្ឍខេត្តយ៉ាងរីកចម្រើន។

ឯកឧត្ដម ហ៊ុន ម៉ានី បាន​គូសបញ្ជាក់ថា លើសពីកិត្តិយសដែលបានបម្រើប្រជាជនខេត្តកំពង់ស្ពឺ ឯកឧត្តមបានរៀនសូត្រជាច្រើនពីការងារទាំងអស់នេះ ពីអ៊ុំ ពូមីង បងប្អូន ជាមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់នូវដំបូន្មានល្អ ភាពកក់ក្តៅ ការប្រាស្រ័យទាក់ទងល្អ ជាពិសេសគឺបទពិសោធន៍ដ៏មានតម្លៃពីការធ្វើការងារជាមួយអ៊ុំពូមីងដោយផ្ទាល់នៅគ្រប់ជាន់ថ្នាក់។

ឯកឧត្តមបានបន្តថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧កន្លងទៅនេះ បានសរបញ្ជាក់ឱ្យឃើញពីទឹកចិត្តស្រលាញ់ អាណិត ជឿទុកចិត្តយ៉ាងពេញទំហឹងពីបងប្អូនអ្នកខេត្តកំពង់ស្ពឺតាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងអត្រាខ្ពស់ នាំឱ្យគណបក្សអាចរក្សាប្រៀបឈ្នះ និងទទួលបានអាសនៈ ៦ លើ ៦។

ក្នុងទំព័រហ្វេសប៊ុក ឯកឧត្ដមអ្នកតំណាងរាស្ត្របានបន្តទៀតថា ពិតជាគ្មានអ្វីដើម្បីថ្លែងអំណរគុណចំពោះការផ្តល់សេចក្តីទុកចិត្តនេះ ក្រៅពីខិតខំប្រឹងប្រែងធ្វើការបម្រើលោកយាយ លោកតា អ៊ុំ ពុកម៉ែ មាមីងបងប្អូនកាន់តែទ្វេដង។

ឯកឧត្ដមបានបន្តថា ក្នុងនីតិកាលថ្មីនេះ បើទោះបីជាឯកឧត្ដមត្រូវបានចាត់តាំងទៅបំពេញភារកិច្ចនៅក្រសួងក៏ដោយ ក៏បេះដូង ការបំពេញការងារ និងការប្តេជ្ញាចិត្តរបស់ឯកឧត្ដមនឹងបន្តនៅជាមួយអ្នកខេត្តកំពង់ស្ពឺដដែល មិនប្រែប្រួលឡើយ។

ទន្ទឹមគ្នានោះ អ្នកតំណាងរាស្រ្តក្នុងមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្ដម ហ៊ុន ម៉ានី បានសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលថ្មីនឹងបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ជាពិសេសនឹងរិតតែបន្តលើកតម្កើងកិត្យានុភាពព្រះរាជាណចក្រកម្ពុជាឱ្យឈានខ្ពស់ឡើងតទៅមុខ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages