www.k-khycheusrolanhyutithor.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

ad inner footer

Monday, June 12, 2023

ឯកឧត្ដម ហ៊ុន ម៉ាណែត៖ សុខសន្តិភាព នាំមកនូវការរីកចម្រើន​ឥត​ដាច់​

 

ឯកឧត្ដម ហ៊ុន ម៉ាណែត៖ សុខសន្តិភាព នាំមកនូវការរីកចម្រើន​ឥត​ដាច់​


កំពង់ចាម៖ កម្ពុជា​ជា​ប្រទេស​ដែលមាន​អារ្យធម៌​ឧត្ដុង្គឧត្ដម និង​ធ្លាប់​ស្គាល់​នូវ​ភាពរុងរឿង​ថ្កុំថ្កើង​ឡើងដល់​កំពូល​ក្នុងសម័យ​អង្គរ ហើយក៏​ធ្លាប់បាន​ធ្លាក់ខ្លួន​ឆ្លងកាត់​សង្គ្រាម​ទុក្ខសោក​ក្នុង​សម័យកាល​ជា​បន្តបន្ទាប់ បន្ត​រហូតមកដល់​ស​ម័​យ​សង្គ្រាម លន់ នល់ និង​សម័យ ប៉ុល ពត ដែល​បាន​ទម្លាក់​សម័យកាល​ដ៏​រុងរឿង​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​។

ប៉ុន្តែ​បច្ចុប្បន្ននេះ ប្រទេសជាតិ​យើង​បាន​ឆ្លង​រួច​ផុតពី​វិនាសកម្ម​សង្គ្រាម​រ៉ាំ រ៉ៃ និង​ទុក្ខលំបាក​វេទនា​ទាំងឡាយ​ទាំងពួង ហើយក៏​កំពុង​ស្ថិតនៅលើ​មាគ៌ា​អភិវឌ្ឍន៍​រីកចម្រើន​ទៅមុខ ដោយបាន​គុណបំណាច់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​រំដោះប្រទេស​ឱ្យ​រួចផុត​ពីរ​បប ប៉ុលពត និង​នាំមក​នូវ​សន្តិភាព​ពេញលេញ និង​ឯកភាព​ទឹកដី​តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​អាច​ប្រ សិទ្ធ​នាម​បាន​ថា​ជា​«​សម័យ​តេ​ជោ​សន្តិភាព​»​។ នេះ​បើតាម​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ព ង់​ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ថ្លែង​ក្នុង​ពិធី​ស​ម្ពោ ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារសិក្សា អគារ​ទីចាត់ការ និង​បណ្ណាល័យ នៅ​សាលាបឋមសិក្សា​ព្រៃទទឹង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម នា​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៣​។​

​ឯកឧត្ដម​បន្តថា នៅក្រោម​បរិយាកាស​នៃ​សុខសន្តិភាព និង​ស្ថិរភាព ជាពិសេស​នៅក្រោម​ការដឹកនាំ​រប ស់រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន ដែលមាន​ចក្ខុវិស័យ​វែងឆ្ងាយ និង​គោលនយោបាយ​ច្បាស់លាស់ រួម​ជាមួយនឹង​ការតម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ​, សមិទ្ធផល និង​គម្រោង​អភិវឌ្ឍ​ជាច្រើន​បានកកើតឡើង​នៅ​ទូទាំងប្រទេស ហើយក៏​នឹង​បន្ត​រីកដុះដាល​បន្ថែមទៀត​ឥតឈប់ឈរ​បន្តទៅ​អនាគត​។

ជាក់ស្តែង​គម្រោង​អភិវឌ្ឍន៍​សំខាន់ៗ​ចំនួន​៣ ដែល​អាច​នឹង​ផ្តល់​ផលប្រយោជន៍​ដោយផ្ទាល់​សម្រាប់​អ្នក​ខេត្តកំពង់ចាម និ ង​ប្រជាជន​នៅ​ទូទាំងប្រទេស​ក្នុងនោះ​រួមមាន​៖ គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​៧, គម្រោង​ស្ពាន​ត​ភ្ជាប់​កំ​ពង់​ធំ​-​កំពង់ឆ្នាំង និង គម្រោង​ជា​ប្រវត្តិសាស្ត្រ​ត​ភ្ជាប់​ទន្លេ​ទៅ​សមុទ្រ​គឺ​«​ព្រែកជីក​ហ្វូណន​តេ​ជោ​» ដែលជា​គម្រោង​ប្រវត្តិសាស្ត្រ​លើក​ទី​១ ក្នុង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹករ​បស់​កម្ពុជា ដើម្បី​កាត់បន្ថយ​ថ្លៃដើម​លើ ការដឹកជញ្ជូន​ទំនិញ និង​ទេសចរណ៍ ដោយ​នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​សម្រាប់​សេដ្ឋកិច្ចជាតិ​។​

​ក្នុង​ពិធី​នោះដែរ ឯកឧត្ដម​ក៏បាន​ចូលរួម​រីករាយ និង​សាទរ ចំពោះ​សមិទ្ធផល​ជាច្រើន​ដែល​បានកកើតឡើង​នៅក្នុង​សាលាបឋមសិក្សា​ព្រៃទទឹង ដោយបាន​បង្ហាញឱ្យឃើញ​នូវ​លទ្ធផល​នៃ​ការដាំ​ក្នុង​សាលា​ផ្លែផ្កា​នៅក្នុង​សង្គម​ក្រោម​ម្លប់​នៃ​សន្តិភាព ពីព្រោះ​ធនធានមនុស្ស​ដែល​ធ្លាប់​រៀនសូត្រ​នៅក្នុង​សាលា​នេះ បាន​រីកដុះដាល​ទទួលជោគជ័យ​ទាំង​ក្នុងការ​សិក្សា​កម្រិត​ឧ​ត្ត​មសិ​ក្សា និង​អាជីព​ការងារ ហើយ​បាន​ត្រឡប់មក​អភិវឌ្ឍ​សាលាបឋមសិក្សា​ដើមកំណើត​វិញ សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​បន្ត​បណ្តុះបណ្តាល​ធនធានមនុស្ស​ថ្មី​បន្ថែមទៀត​។ សមិទ្ធផល​ដែល​សម្ពោធ​ក្នុងថ្ងៃនេះ គឺ​សម្រាប់​អ្នកព្រៃ​ទទឹង​ផ្ទាល់ ក៏ដូចជា​សម្រាប់​បណ្តុះបណ្តាល​ធនធានមនុស្ស ដែល​នឹងត្រូវ​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​នៅក្នុងពេល​ខាងមុខ​បន្តទៀត​៕ ដោយ​៖ គង់ ឌិន​

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages