www.k-khycheusrolanhyutithor.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

ad inner footer

Wednesday, March 9, 2022

ស្ស៊ី និងអ៊ុយក្រែនបញ្ចប់កិច្ចចរចាសន្តិភាពជុំទី៣ ដោយមិនមានលទ្ធផលអ្វីគួរឱ្យកត់សម្គាល់

 



ភ្នំពេញ: ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ក្រុមអ្នកចរចារបស់រុស្ស៊ី និងអ៊ុយក្រែន បានបរាជ័យក្នុងការសម្រេចបានលទ្ធផលសំខាន់ៗក្នុងអំឡុងពេលនៃកិច្ចចរចាសន្តិភាពជុំទីបីរបស់ពួកគេនៅក្នុងប្រទេសបេឡារុស្សកាលពីថ្ងៃចន្ទ។

ជំនួយការប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ មេឌីនស្គី ដែលជាប្រធានគណៈប្រតិភូរុស្ស៊ី បាននិយាយក្រោយពេលកិច្ចពិភាក្សាថា «កិច្ចពិភាក្សាបានបន្តទៅលើទិដ្ឋភាពនយោបាយ និងយោធា។ ទោះជាយ៉ាងណាក៏ដោយ វានៅតែពិបាក។ វាលឿនពេកក្នុងការនិយាយអំពីអ្វីដែលវិជ្ជមាន»។

លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមអ្នកចរចារបស់រុស្ស៊ីបាននាំយកឯកសារមួយចំនួនធំ រួមទាំងកិច្ចព្រមព្រៀងជាក់លាក់នានាផងដែរ ប៉ុន្តែភាគីអ៊ុយក្រែនមិនអាចចុះហត្ថលេខាបាននៅនឹងកន្លែង ហើយយកឯកសារទាំងអស់នេះត្រឡប់ទៅផ្ទះវិញដើម្បីសិក្សា។

លោក មេឌីនស្គី បាននិយាយបន្ទាប់ពីកិច្ចប្រជុំដែលមានរយៈពេលជិតបីម៉ោងនៅឯទីក្រុង Belovezhskaya Pushcha នៅព្រំដែនរវាងប្រទេសបេឡារុស្ស-ប៉ូឡូញ ថា «និយាយឱ្យត្រង់ទៅ ការរំពឹងទុករបស់យើងពីកិច្ចពិភាក្សានេះមិនត្រូវបានសម្រេចនោះទេ។ ប៉ុន្តែយើងសង្ឃឹមថា នៅពេលក្រោយយើងនឹងអាចបោះជំហានទៅមុខយ៉ាងសំខាន់»។

លោកបាននិយាយថា ភាគីទាំងពីរបានដោះស្រាយបញ្ហានៃការជម្លៀសជនស៊ីវិល ហើយភាគីអ៊ុយក្រែនបានធានាដល់ប្រទេសរុស្ស៊ីថា ច្រករបៀងមនុស្សធម៌នឹងចាប់ផ្តើមដំណើរការនៅថ្ងៃអង្គារ។

លោក Mykhailo Podoliak ទីប្រឹក្សាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានសរសេរនៅលើបណ្តាញសង្គម Twitter បន្ទាប់ពីកិច្ចចរចារថា «មានការវិវឌ្ឍជាវិជ្ជមានមួយចំនួននៅពេលនិយាយអំពីការធ្វើឱ្យប្រសើរឡើងនូវភស្តុភារនៃច្រករបៀងមនុស្សធម៌»។

លោក Podoliak បាននិយាយនៅក្នុងសារវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា «នៅថ្ងៃនេះ មិនមានលទ្ធផលណាដែលធ្វើឱ្យស្ថានភាពមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំអាចបញ្ជាក់ម្តងទៀតថា កិច្ចពិគ្រោះយោបល់នឹងនៅតែបន្ត»៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages