www.k-khycheusrolanhyutithor.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

ad inner footer

Wednesday, March 2, 2022

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា៖ កងកម្លាំងនគរបាលប្រទេសសមាជិកអាស៊ាន ជាបង្អែក យ៉ាងរឹងមាំក្នុងការគាំពារដល់កិច្ចដំណើរការអភិវឌ្ឍន៍លើគ្រប់វិស័យ

 ភ្នំពេញ: ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើក​ឡើងថា កងកម្លាំងនគរបាលនៃប្រទេសសមាជិកអាស៊ាន មានភារកិច្ចជាចាំបាច់ក្នុងការ​បង្កើតនូវបរិស្ថានសន្តិសុខគាប់ប្រសើរ ជាបង្អែកយ៉ាងរឹងមាំក្នុងការគាំពារដល់កិច្ចដំណើរ​ការអភិវឌ្ឍន៍លើគ្រប់វិស័យ និងពង្រឹងពង្រីកវិសាលភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងអន្តរតំបន់។ ការលើកឡើងរបស់សម្ដេចក្រឡាហោម បែបនេះក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអាស៊ានណាប៉ូល​លើកទី៤០ ក្រោមប្រធានបទ «លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និង​ស្ថិរភាព​ជានិរន្ត» ដែលបានធ្វើឡើងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការជួយគ្នាទៅវិញទៅមក ដោះស្រាយបញ្ហាប្រឈមនានា បង្កើតបាននូវវប្បធម៌រួបរួមគ្នាប្រយុទ្ធប្រឆាំងរាល់ទម្រង់​នៃបទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ និងប្រកៀកស្មាគ្នាដោយគ្មានការរើសអើងតស៊ូទប់​ទល់​នឹងកូវីដ-១៩។

ដោយឡែកសម្រាប់ការរៀបចំសន្និសីទអាស៊ានណាប៉ូលលើកទី៤០ នាឆ្នាំ២០២២ នេះ ដែលកម្ពុជាធ្វើជាម្ចាស់នេះ សម្តេចក្រឡាហោមបានគូសបញ្ជាក់ថា ជាការបើកទំព័រថ្មី​សម្រាប់កងកម្លាំងនគរបាលនៃប្រទេសជាសមាជិកអាស៊ាន ត្បិតព្រឹត្តិការណ៍នេះប្រារព្ធ​ធ្វើ​ឡើងក្នុងខណៈពេលពិភពលោកទាំងមូលនិយាយជារួម និងដោយឡែកតំបន់អាស៊ាន​កំពុង​ខិត​ខំរើបម្រះខ្លួនចេញពីការគំរាមកំហែងប្រកបដោយហានិភ័យនៃជំងឺកូវីដ-១៩ ឆ្ពោះ ទៅកាន់គន្លងប្រក្រតីថ្មី ដើម្បីវិបុលភាព និងការរីកចម្រើន។ សម្ដេចក្រឡាហោមបាន ផ្ដល់ការលើកទឹកចិត្តអាស៊ានណាប៉ូល បន្តពង្រីកទំនាក់ទំនង បង្កើតបន្ថែមទៀតនូវ ដៃគូ សន្ទនា សំដៅប្រមូលផ្តុំនូវថាមពលគាំទ្រធ្វើឱ្យសហគមន៍អាស៊ាន កាន់តែរឹងមាំ និងលេច ធ្លោ ប្រកបដោយកិត្យានុភាព។

សម្ដេចក្រឡាហោមក៏បានណែនាំគណៈកម្មការជំនាញនីមួយៗ គប្បីរិះរកនូវមធ្យោ​បាយ ឬវិធីសាស្ត្រគន្លឹះសំដៅ លើកកម្ពស់ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លង​ដែន​គ្រប់ប្រភេទ តាមគ្រប់ទម្រង់ និងគ្រប់រូបភាព ដើម្បីរក្សាស្ថិរភាព សន្តិសុខ និងសុវត្ថិ​ភាព​​សង្គម ក្នុងនោះក៏មានការស្វែងរកវិធីសាស្ត្រក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់​ស្ដែងក្នុងការបង្ការ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន នៅក្រោយបញ្ចប់ការរីករាលដាលនៃជំងឺ​កូវីដ-១៩៕ដោយ ចាន់ សុធីវង្ស

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages