www.k-khycheusrolanhyutithor.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

ad inner footer

Wednesday, March 2, 2022

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជឿជាក់ថា ធុរជននិងវិនិយោ គិនឆែក នឹងអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាពទីផ្សារនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជឿជាក់ថា ធុរជននិងវិនិយោ គិនឆែក នឹងអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាពទីផ្សារ ក្នុងបរិយាកាសធុរកិច្ច និងវិនិយោគល្អ ដែលនឹងអាចឈានដល់ការបង្កើនកិច្ចសហ ប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀត នាពេលអនាគត ។ ការជឿជាក់របស់ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ធ្វើឡើងក្នុងពិធីទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ម៉ាទីន វ៉ាវរា (Martin VÁVRA) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តលើកស្ទួយទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យឈានដល់កម្រិតសក្តានុពល កាលថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើក ឡើងថា ជាមួយនឹងការឈានទៅរកគន្លងប្រក្រតីភាពថ្មីតាម រយៈការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩យ៉ាងមានប្រសិទ្ធ ភាពនៅកម្ពុជា គួបផ្សំជាមួយ នឹងសមិទ្ធផលសំខាន់ៗ ក្នុងវិស័យពាណិជ្ជកម្មដែលក្រសួងពាណិជ្ជកម្មកម្ពុជា សម្រេចបានថ្មីៗនេះ ដូចជាកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រម ព្រៀងទ្វេភាគី កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ព្រមទាំងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាផងនោះ ធុរជននិងវិនិយោគិនឆែក នឹងអាចទាញយកនូវអត្ថប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាពទីផ្សារកាន់តែទូលំទូលាយនៅកម្ពុជា ។ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានថ្លែងកោតសរសើរពីចំណងមិត្ត ភាព និងទំនាក់ទំនងដ៏ល្អ ប្រពៃណីរវាងប្រទេសទាំងពីរ ប្រជាជននៃភាគីទាំងពីរ ព្រម ទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នាពេលកន្លងមក ក្នុងការពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការលើវិស័យសក្តានុពលនានា ជាពិសេសវិស័យពាណិជ្ជកម្ម ដោយផ្តោតលើទំនិញអង្ករ ការកែច្នៃម្ហូប អាហារ និងការកែច្នៃនិងវេចខ្ចប់ផ្លែឈើកម្ពុជា។ ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរ គុណចំពោះ ឯកឧត្តមរដ្ឋមន្រ្ដី ក្នុងការបង្ហាញជំហរគាំទ្រលើបេសកកម្មរបស់ស្ថានទូតឆែកនៅកម្ពុជា ព្រមទាំងបានបង្ហាញពីសេចក្តីសោមនស្សរីករាយចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការធ្វើកំណែទម្រង់ច្បាប់ បទបញ្ញត្តិ និងស្ថាប័ន ដែលនឹងជួយជំរុញទំនាក់ ទំនងពាណិជ្ជកម្មទ្វេភាគីកាន់តែល្អប្រសើរបន្ថែមទៀត។ ក្នុងឱកាសនោះ ភាគីទាំងពីរបានលើកឡើងពីផលប៉ះពាល់នៃស្ថានការណ៍ជំងឺរាតត្បាតសកល ដែលកំពុងជះឥទ្ធិ ពលអវិជ្ជមានលើខ្សែច្រវ៉ាក់ផ្គត់ផ្គង់ តម្រូវការក្នុងតំបន់ និងសកលលោក ដែលនាំឱ្យមានការប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ពីរ។ គួរបញ្ជាក់ថា ប្រទេសឆែកជាទីផ្សារដ៏សំខាន់មួយក្នុងសហភាពអឺរ៉ុប សម្រាប់ផលិត ផលកម្ពុជា។ នៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ឆែក


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages